លក្ខខណ្ឌការប្រើប្រាស់
អាប់ដេតចុងក្រោយ៖ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2023
សូមស្វាគមន៍មកកាន់សេវាកម្ម Influence Booking! ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ទាំងអស់នេះ ("លក្ខខណ្ឌ") បង្កើតជាកិច្ចព្រមព្រៀងដែលជាប់ទាក់ទងនឹងផ្លូវច្បាប់រវាងលោកអ្នក (ដែលអាចជា "អ្នកប្រើប្រាស់" "អ្នកផ្សព្វផ្សាយ" ឬ "Influencer") និងសេវាកម្ម Influence Booking។ សូមអានលក្ខខណ្ឌទាំងនេះដោយការប្រុងប្រយ័ត្នមុនពេលធ្វើការប្រើប្រាស់សេវាកម្ម Influence Booking របស់យើង។ លោកអ្នកបានយល់ព្រមក្នុងការចងភ្ជាប់ដោយលក្ខខណ្ឌទាំងនេះដោយការចូលប្រើ ឬប្រើប្រាស់សេវាកម្ម Influence Booking។ ប្រសិនបើអ្នកមិនយល់ស្របនឹងលក្ខខណ្ឌទាំងនេះទេ សូមធ្វើការស្វែងរកសេវាកម្មដែលសាកសមទៅនឹងតម្រូវការរបស់លោកអ្នក។
1. និយមន័យ
- សេវាកម្ម៖ សំដៅទៅលើ Influence Booking។
- អ្នកផ្សព្វផ្សាយ៖ បុគ្គល ឬអង្គភាពដែលប្រើប្រាស់សេវាកម្មនេះដើម្បីកំណត់អត្តសញ្ញាណ និងធ្វើការសហការជាមួយ Influencers ។
- Influencers៖ បុគ្គល ឬអង្គភាពដែលផ្តល់សេវាកម្ម វិជ្ជាជីវៈ និង វត្តមានរបស់ពួកគេសម្រាប់យុទ្ធនាការទីផ្សារ។
- អ្នកប្រើប្រាស់៖ អ្នកប្រើប្រាស់ទូទៅរបស់សេវាកម្ម Influence Booking។
2. គោលបំណង
សេវាកម្មរបស់យើងធានាបាននូវតម្លាភាព និងការផ្តល់ជូននូវជម្រើស Influencers យ៉ាងសម្បូរបែប ថែមទាំងការផ្ចាប់ទំនាក់ទំនងជាមួយអ្នកផ្សព្វផ្សាយដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញគ្របដណ្តប់ទៅលើគ្រប់វិស័យ។ តាមរយៈភាពសម្បូរបែបរបស់វេទិកាយើង អ្នកផ្សព្វផ្សាយ និង Influencers អាចធ្វើតារជ្រើសរើសដៃគូរសហការដែលស្របទៅតាមតម្រូវការរបស់ពួកគេ ដូចជា កម្រិតថវិកា យុទ្ធសាស្រ្តផែនការ គោលបំណង ម៉ាកយីហោ និងកត ្តាជាច្រើនទៀត។
3. ទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់
ក្នុងនាមជាអ្នកប្រើប្រាស់សេវាកម្ម Influence Booking លោកអ្នកត្រូវតែប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវដូចខាងក្រោម៖
- ការគោរពតាមលក្ខខណ្ឌ៖ លោកអ្នកបានយល់ព្រមគោរពទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះទាំងស្រុង។ ការខកខានក្នុងការគោរពអាចបណ្តាលឱ្យមានការផ្អាកក្នុងការដំណើរការគណនីរបស់លោកអ្នក។
- ការផ្ដល់ព័ត៌មានត្រឹមត្រូវ៖ លោកអ្នកត្រូវផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងមានភាពច្បាស់លាស់នៅពេលបង្កើត ឬផ្លាស់ប្ដូរគណនីប្រើប្រាស់របស់លោកអ្នក។ ការប្រើប្រាស់ពត៍មានក្លែងក្លាយត្រូវបានហាមឃាត់ជាដាច់ខាត។
- ការគោរពសិទ្ធិអ្នកដ៏ទៃ៖ ការទំនាក់ទំនងរវាងអ្នកផ្សព្វផ្សាយ Influencers និងក្រុមការងារ Influences ត្រូវធ្វើឡើងប្រកបទៅដោយការគោរព និងប្រកបដោយវិជ្ជាជីវៈជានិ ច្ច។
- ការរក្សាការសម្ងាត់៖ លោកអ្នកត្រូវការពារព័ត៌មានរបស់គណនី និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជានិច្ច។ ការចូលប្រើប្រាស់ គណនីដោយគ្មានការអនុញ្ញាត ឬការចែករំលែកព័ត៌មានរបស់គណនីលោកអ្នកត្រូវបានហាមឃាត់ជាដាច់ខាត។ លោកអ្នកត្រូវមានទំនួលខុសត្រូវចំពោះសកម្មភាពណាមួយនៅលើគណនីរបស់លោកអ្នក។
- ការគោរពទៅតាមច្បាប់៖ លោកអ្នកត្រូវប្រាកដថាការប្រើប្រាស់សេវាកម្ម Influence Booking របស់លោកអ្នកត្រូវបានគោរពទៅតាមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ រួមទាំងបុគ្គលដែលទាក់ទងនឹងការផ្សព្វផ្សាយ និងការគ្រប់គ្រងទិន្នន័យ។
- ការប្រាស្រ័យទាក់ទងទាន់ពេលវេលា៖ រក្សាការប្រាស្រ័យទាក់ទងទាន់ពេលវេលា និងមានប្រសិទ្ធភាពជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ជាពិសេសក្នុងអំឡុងពេលសហការ។
- កាតព្វកិច្ច៖ លោកអ្នកត្រូវគោរពទៅលើកិច្ចព្រមព្រៀងកិច្ចសន្យាទាំងអស់ដែលបានធ្វើឡើងត ាមរយៈវេទិកា រួមទាំងកាតព្វកិច្ចបង់ប្រាក់ ការអនុវត្តភារកិច្ច និងការប្តេជ្ញាចិត្តក្នុងយុទ្ធនាការ។
- កម្មសិទ្ធិបញ្ញា៖ លោកអ្នកត្រូវគោរពទៅដល់កម្មសិទ្ធិបញ្ញារបស់អ្នកដទៃ រួមទាំងការរក្សាសិទ្ធិ និងម៉ាក។ លោកអ្នកមិនត្រូវបំពានទៅលើកម្មសិទ្ធិបញ្ញា ឬចែករំលែកពត៍មានដោយគ្មានការអនុញ្ញាតត្រឹមត្រូវនោះទេ។
- ការរក្សាទិន្នន័យ៖ ការពារភាពឯកជននៃទិន្នន័យរបស់អ្នកប្រើប្រាស់ និងគោរពលក្ខខណ្ឌដែលបានចែងនៅក្នុងគោលការណ៍ឯកជនភាព។ ហាមចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
- អាកប្បកិរិយាប្រកបដោយក្រមសីលធម៌៖ ការបង្កើតទំនាក់ទំនងប្រកបទៅដោយក្រមសីលធម៌ និងតម្លាភាព ដោយការលើកកម្ពស់ភាពយុត្តិធម៌ ភាពស្មោះត្រង់ និងសុចរិតភាពរបស់លោកអ្នកនៅខណៈពេលប្រើប្រាស់សេវាកម្មរបស់យើង។
- ការរាយការណ៍បញ្ហា៖ រាយការណ៍ភ្លាមៗអំពីបញ្ហា ក ាររំលោភបំពាន ឬសកម្មភាពគួរឱ្យសង្ស័យមកកាន់សេវាកម្ម Influence Booking ដើម្បីរក្សាសុវត្ថិភាពទៅដល់លោកអ្នក និងអ្នកប្រើប្រាស់គ្រប់រូប។
4. ការរក្សាសុវត្ថិភាពគណនី
ការរក្សាសុវត្ថិភាពរបស់គណនី Influence Booking របស់លោកអ្នកមានសារៈសំខាន់បំផុត។ អ្នកប្រើប្រាស់គ្រប់រូបត្រូវមានទំនួលខុសត្រូវផ្ទាល់ចំពោះការប្រុងប្រយ័ត្នដូចខាងក្រោម៖
- រក្សាការសម្ងាត់៖ មិនត្រូវចែករំលែកព័ត៌មានសម្ងាត់របស់លោកអ្នកជាមួយនរណាម្នាក់ឡើយ។ អត្តសញ្ញាណគណនី រួមទាំងឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់លោកអ្នក គួរតែរក្សាជាការសម្ងាត់ជានិច្ច។
- ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត៖ សេវាកម្ម Influence Booking មិនអាចទទួលខុសត្រូវចំពោះសកម្មភាពដែលគ្មានការអនុញ្ញាតណាមួយនៅលើគណនីរបស់លោកអ្នកដែលបណ្តាលមកពីការចែករំលែកព័ត៌មានមិនត្រឹមត្រូវនោះទេ។
- ការផ្ដល់ជូនដំណឹង៖ ប្រសិនបើអ្នកសង្ស័យថាមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬមានសកម្មភាពនៅក្នុងគណនីមិនប្រក្រតី សូមផ្ដល់ជូនជាដំណឹងមកកាន់សេវាកម្ម Influence Booking ភ្លាមៗ ដើម្បីចាត់វិធានការសមស្រប។
5. កម្មសិទ្ធិបញ្ញា
ច្បាប់រក្សាសិទ្ធិ និងកម្មសិទ្ធិបញ្ញាការពារទៅលើខ្លឹមសារ និងពត៍មានទាំងអស់នៅលើសេវាកម្ម Influence Booking។ អ្នកប្រើប្រាស់ត្រូវបានហាមឃាត់ក្នុងការចូលរួមក្នុងសកម្មភាពដូចជា៖
- ការផលិតឡើងវិញ៖ ការផលិតឡើងវិញនូវខ្លឹមសារណាមួយដែលសេវាកម្មបានផ្ដល់ជូន មិនថាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬពាណិជ្ជកម្ម ដោយមិនទទួលបានការអនុញ្ញាតច្បាស់លាស់។
- ការចែកចាយ៖ ការចែកចាយខ្លឹមសារណាមួយដែលសេវាកម្មបានផ្ដល់ជូន ទៅកាន់ភាគីទីបីដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
- ការក ែប្រែ៖ ការកែប្រែ ការសម្របសម្រួល ឬការផ្លាស់ប្ដូរខ្លឹមសារណាមួយដែលសេវាកម្មបានផ្ដល់ជូន ដោយគ្មានការអនុញ្ញាតច្បាស់លាស់។
ការគោរពកម្មសិទ្ធិបញ្ញាធានាបាននូវភាពរីកចម្រើន និងសុចរិតភាពនៃខ្លឹមសាររបស់សេវាកម្ម Influence Booking។
6. ការរក្សាទិន្នន័យ
Influence Booking ផ្តល់អាទិភាពខ្ពស់លើកាថែរក្សារឯកជនភាពទិន្នន័យរបស់អ្នកប្រើប្រាស់។ ការប្តេជ្ញាចិត្តរបស់យើងចំពោះភាពឯកជនទិន្នន័យត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលការណ៍ឯកជនភាពរបស់យើង ដែលមានដូចជា៖
- ការប្រមូលទិន្នន័យ៖ វិធីសាស្រ្ត និងគោលបំណងនៃការប្រមូលព័ត៌មានអ្នកប្រើប្រាស់។
- ការប្រមូលទិន្នន័យ៖ វិធីសាស្រ្ត និងគោលបំណងនៃការប្រមូលព័ត៌មានអ្នកប្រើប្រាស់។ ដំណើរការទិន្នន័យ៖ របៀបដែលទិន្នន័យអ្នកប្រើប្រាស់ត្រូវបានដំណើរការ រួមទាំងការផ្ទុក ការវិភាគ និងការប្រើប្រាស់។
- ការការពារទិន្នន័យ៖ ការដំណើរការប្រកបទៅដោយវិធានការសុវត្ថិភាពដើម្បីការពារព័ត៌មានអ្នកប្រើប្រាស់ ធានាការអនុលោមតាមស្តង់ដារ។
យើងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ពិនិត្យមើលគោលការណ៍ឯកជនភាពរបស់យើង ដើម្បីយល់ពីរបៀបដែលទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានគ្រប់គ្រងនៅលើសេវាកម្មរបស់យើងខ្ញុំ។
7. ការផ្លាស់ប្តូរទៅតាមលក្ខខណ្ឌ
ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ទាំងនេះគឺជាកម្មវត្ថុអាចផ្លាស់ប្ដូរដើម្បីតម្រឹមជាមួយនឹងការផ្លាស់ប្តូរនៅក្នុងសេវាកម្មរបស់យើង ឬការវិវត្តនៃតម្រូវការផ្លូវច្បាប់នៅពេលខាងមុខ។ អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងតាមរយៈបណ្តាញផ្សេងៗ រួមទាំង៖
- ការជូនដំណឹងអំពីសេវាកម្ម៖ ពត៍មានសំខាន់ៗនឹងត្រូវបានផ្តស់ជូនតាមរយៈវេទិ ការបស់សេវាកម្ម។
- បណ្តាញទំនាក់ទំនង៖ សេវាកម្ម Influence Booking នឹងផ្ដល់ជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការផ្លាស់ប្តូរសំខាន់ៗតាមរយៈអ៊ីមែល ឬវិធីសាស្ត្រទំនាក់ទំនងផ្សេងៗទៀត។
8. ការបិទគណនី
Influence Booking រក្សាសិទ្ធិក្នុងការបិទ ឬផ្អាកការប្រើប្រាស់គណនីរបស់ អ្នកប្រើប្រាស់តាមការសំរេចចិត្ត ដោយមានឬគ្មានការជូនដំណឹង សម្រាប់ការរំលោភលើលក្ខខណ្ឌទាំងនេះ ឬហេតុផលផ្សេងទៀតដែលចាត់ទុកថាចាំបាច់ដើម្បីរក្សាភាពត្រឹមត្រូវ និងសុវត្ថិភាពរបស់សេវាកម្មយើងខ្ញុំ។
9. ព័ត៌មានទំនាក់ទំនង
បើមានជាសំណួរ ឬត្រូវការជំនួយ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖
- លេខទូរស័ព្ទទំនាក់ទំនង៖ (+855) 6774 0000
- អ៊ីមែល៖ [email protected]
- អាស័យដ្ឋានៈ អាគារ KVBC ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សូមអរគុណសម្រាប់ការជ្រើសរើសសេវាកម្ម Influence Booking សម្រាប់តម្រូវការទីផ្សារដែលមានឥទ្ធិពលរបស់លោកអ្នក។ យើងប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហការប្រកបដោយជោគជ័យរវាងអ្នកផ្សព្វផ្សាយ និង Influencers។ ការជឿទុកចិត្តរបស់អ្នក និងការអនុលោមតាមលក្ខខណ្ឌទាំងនេះជាជំនួយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនយើង។