- ធនធាន
- >
- FAQ
សំណួរដែលសួរញឹកញាប់
សូមចូលទៅកាន់បញ្ជីវេបសាយរបស់ពួកយើងហើយជ្រើសរើស Influencer ដែលសាកសមទោនឹងតម្រូវការរបស់លោកអ្នក បន្ទាប់មកលោកអ្នកអាចធ្វើការបំពេញទម្រង់កក់ ជាមួយពត៌មានទំនាក់ទំនងទូទៅ និងព័ត៌មានសង្ខេបរបស់កម្មវិធីលោកអ្នក។ បន្ទាប់មកពួកយើងនឹងធ្វើការពិភាគលម្អិត និងជួយអ្នកស្វែងរក Influencer ដែលសាកសមទៅនឹងតម្រូវការរបស់លោកអ្នក។
ដំណើរការសហការណ៌របស់សេវាកម្ម Influencer Booking និង អ្នកផ្សព្វផ្សាយមានលក្ខណៈដូចខាងក្រោយ៖
1. ការជ្រើសរើស
អ្នកផ្សព្វផ្សាយអាចធ្វើការជ្រើសរើស Influencer ដែលសាកសមពីសេវាកម្មរបស់ពួកយើង។
2. ការពិភាក្សានិងណែនាំ
ពួកយើងនឹងធ្វើការទាក់ទងទៅពិភាក្សាលម្អិតជាមួយអ្នកផ្សព្វផ្សាយ និងធ្វើការណែនាំពី Influencer ដែលសាកសមបំផុត។
3. ការបង្កើតទំនាក់ទំនង
ពួកយើងជួយជម្រុញទៅដល់ទំនាក់ទំនងរបស់អ្នកផ្សព្វផ្សាយ និង Influencer ព្រមទាំងធ្វើការសំរបសម្រួលការចុះកិច្ចសន្យារវាងភាគីទាំងពីរផងដែរ។
4. ក្រោយកម្មវិធីបញ្ចប់
នៅក្រោយពេលកម្មវិធីបញ្ចប់ អ្នកផ្សព្វផ្សាយមត្រូវធ្វលការទូទាត់មកកាន់សេវាកម្ម Influencer តាមកិច្ចសន្យា។
ការសហការរវាង Influencers និងសេវាកម្ម Influence Booking មានលក្ខណៈដូចខាងក្រោម៖
1. ទំនាក់ទំនង
នៅពេលដែលអ្នកផ្សព្វផ្សាយបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការ ក្រុមការងាររបស់ Influence Booking នឹងបង្កើតទំនាក់ទំនង និងផ្សាភ្ជាប់ Influencers ជាមួយអ្នកផ្សព្វផ្សាយដែលចាប់អារម្មណ៍។
2. ការចាត់ចែងកិច្ចការ
ភារកិច្ច និងទំនួលខុសជាក់លាក់ត្រូវបានចាត់ចែងទៅកាន់ Influencers ក្នុងពេលអនុវត្តយុទ្ធនាការរបស់អ្នកផ្សព្វផ្សាយ។
3. ការអនុវត្តយុទ្ធនាការ
Influencers ធ្វើប្រតិបត្តិការនៃយុទ្ធនាការដោយផ្អែកលើកិច្ចសន្យាដែលបានព្រមព្រៀង។
4. បង្កាន់ដៃបង់ប្រាក់
Influencers នឹងទទួលបានការទូទាត់តាមការព្រមព្រៀងនៅពេលបញ្ចប់យុទ្ធនាការដោយជោគជ័យ។
សេវាកម្មរបស់យើងបម្រើជាភ្នាក់ងារដ៏សំខាន់មួយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និង Influencers ក៏ដូចជាធានាបាននូវចក្ខុវិស័យ និងគោលដៅរួម។
នៅពេលដែលយើងខ្ញំុយល់ច្បាស់ពីគោលបំណងរបស់អតិថិជន យើងខ្ញំុនឹងធ្វើការផ្គូផ្គងយ៉ាងយកចិត្តទុកដាក់ជាមួយនឹង Influencers ដែលបានជ្រើសរើសរួច។ ក្នុងករណីដែល Influencer ដែលត្រូវបានកក់ទុកមិនអាចសហការបាន ឬមិនអាចព្រមព្រៀងជាមួយគ្នាបាន យើងខ្ញំុនឹងស្វែងរក Influencer ផ្សេងទៀតដែលមាននៅក្នុងជម្រើសបញ្ជីដ៏ធំទូលាយរបស់យើងខ្ញំុដែលសាកសមទៅនឹងតម្រូវការរបស់អតិថិជន។
យើងខ្ញំុផ្តល់អាទិភាពដល់ការទំនាក់ទំនងប្រកបដោយតម្លាភាព ផ្តល់ការយល់ដឹងស៊ីជម្រៅ និងផ្តល់យោបល់ផ្សេងទៀតសម្រាប់ការគ្រប់គ្រងយុទ្ធនាការដ៏ល្អមួយ។
ដំណើរការទូទាត់នឹងធ្វើឡើងតាមជំហានទាំងនេះ៖
1. ការកក់ និងកិច្ចសន្យា៖ អតិថិជនជ្រើសរើស Influencers ដែលសាកសមបំផុត, រៀបចំកាលវិភាគ និងសម្របសម្រួលជាមួយក្រុមការងារយើងខ្ញំុ, យល់ព្រមលើលក្ខខណ្ឌ និងចុះហត្ថលេខាលើកិច្ចសន្យា។ ជាទូទៅនឹងមានការតម្រូវឱ្យកក់ប្រាក់ 50% នៃតម្លៃក្នុងកិច្ចសន្យាសរុបជាមុន។
2. ការអនុវត្តយុទ្ធនាការ៖ Influencers ដែលបានកក់ទុកនឹងអនុវត្តទៅតាមទីផ្សារដែលស្របតាមយុទ្ធនាការរបស់អតិថិជន។ នៅចុងបញ្ចប់នៃយុទ្ធនាការ អតិថិជននឹងពិនិត្យមើលកិច្ចសន្យា និងបំពេញការទូទាត់ដែលនៅសល់តាមការព្រមព្រៀង។
តាមរយៈដំណើរការនេះ យើងខ្ញំុធានាបាននូវតម្លាភាព និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌។
អតិថិជននឹងបានអត្ថប្រយោជន៍ជាច្រើនពីការកំណត់គោលដៅប្រកបដោយប្រសិទ្ធភាពនូវអតិថិជនដែលមានសក្តានុពលខ្ពស់មួយចំនួនធំតាមរយៈ Influencers ។
ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៅក្នុងទីផ្សារ Influencers របស់កម្ពុជា សេវាកម្មរបស់យើងខ្ញំុនឹងដាក់បង្ហាញនូវ Influencer ចម្រុះ និងទូលំទូលាយនៅក្នុងវិស័យផ្សេងៗ ដោយធានាបាននូវការប្រើប្រាស់ថវិកាដ៏ល្អប្រសើរ និងការបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រសហការរបស់យុទ្ធនាអតិថិជន។
លើសពីនេះទីទៀត ក្រុមការងាររបស់យើងខ្ញំុក៏កំពុងបង្កើតមុខងារ "TRACKING" ដើម្បីតាមដានការអនុវត្តរបស់ Influencers ដែលនឹងជួយឱ្យអតិថិជនងាយស្រួលតាមដាន និងបង្កើនប្រសិទ្ធភាពយុទ្ធនាការរបស់ពួកគេ។
បណ្តាញ Influencers ដ៏ល្បីល្បាញរបស់យើងខ្ញំុនឹងបង្កើនឥទ្ធិពលដើម្បីផ្សព្វផ្សាយផលិតផលរបស់អតិថិជនក្នុងចំណោមអ្នកតាមដានរបស់ពួកគេ។ ដូច្នេះហើយ ការពង្រីកម៉ាកយីហោរបស់លោកអ្នកនឹងមានប្រសិទ្ធភាពខ្ពស់។
ទោះជាយ៉ាងណាក្តី ដើម្បីធានាបាននូវការគ្រប់គ្រង និងការពង្រឹងមាតិកាឱ្យមានប្រសិទ្ធភាពខ្ពស់ មាតិការបស់ Influencers នឹងត្រូវបានត្រួតពិនិត្យដោយក្រុមការងារយើងខ្ញំុ និងអតិថិជនមុនពេលធ្វើការផ្សព្វផ្សាយ។
នៅ Influence Booking យើងខ្ញំុបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់នូវ Influencers ដែលមានសក្តានុពលដោយការវិភាគអំពីវត្តមានរបស់ពួកគេនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្នាដៃររបស់ពួកគេដែលបានបញ្ជូនតាមរយៈទម្រង់ចុះឈ្មោះរបស់យើងខ្ញំុ។
យើងខ្ញំុធ្វើការពិចារណាលើកត្តាមួយចំនួនដូចជា ការចូលរួមតាមអនឡាញ ជំនាញក្នុងការបង្កើតមាតិកា និងភាពត្រូវគ្នាជាមួយនឹងតម្លៃនៃម៉ាកយីហោ។ ទាំងនេះធានាបានថាសហគមន៍របស់យើងខ្ញំុមាន Influencers ដែលសមស្របទៅនឹងអតិថិជន និងមានឥទ្ធិពល។
ជាមួយនឹងក្រុម Influencers ដ៏ធំទូលាយ និងសម្បូរបែបនៅទូទាំងវិស័យផ្សេងៗ យើងខ្ញំុនឹងធ្វើឱ្យការស្វែងរក Influencer ដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកបានយ៉ាងងាយស្រួល។ ដោយផ្អែកលើព័ត៌មានដែលលោកអ្នកផ្តល់ឱ្យក្នុងអំឡុងពេលចុះឈ្មោះ និងពិភាក្សាជាមួយយើងខ្ញំុ យើងខ្ញំុនឹងជួយលោកអ្នកក្នុងការស្វែងរក Influencer ដែលស្របតាមថវិកា គោលបំណងយុទ្ធនាការ និងអត្តសញ្ញាណម៉ាកយីហោរបស់លោកអ្នក។"
សេវាកម្មរបស់យើងខ្ញំុដឹកនាំទីផ្សារច្នៃប្រឌិតក្នុងប្រទេសកម្ពុជា ដោយផ្តល់ឱកាសជាច្រើនដល់ Influencers ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយម៉ាកយីហោល្បីៗក្នុងស្រុក និងពិភពលោកតាមរយៈសេវាកម្មរបស់យើងខ្ញំុ។
Influence Booking នឹងនាំលោកអ្នកក្នុងការបង្កើនឥទ្ធិពលរបស់លោកអ្នក ការបង្កើតស្នាដៃយីហោផ្ទាល់ខ្លួន និងទទួលបានការទូទាត់ប្រាក់យ៉ាងច្រើន។
នៅពេលដែលយុទ្ធនាការត្រូវបានបញ្ចប់ដោយជោគជ័យ យើងខ្ញំុនឹងបញ្ចេញការទូទាត់ទៅតាមកិច្ចព្រមព្រៀងសងខាង។
នៅពេលដែលយុទ្ធនាការត្រូវបានបញ្ចប់ដោយជោគជ័យ យើងខ្ញំុនឹងបញ្ចេញការទូទាត់ទៅតាមកិច្ចព្រមព្រៀងសងខាង។