គោលការណ៍​នៃ​ឯកជនភាព

អាប់ដេតចុងក្រោយ៖ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2023

1. សេចក្ដីណែនាំ

សូមស្វាគមន៍មកកាន់សេវាកម្ម Influence Booking ដែលជាមជ្ឈមណ្ឌលក្នុងការភ្ជាប់អ្នកផ្សាយពាណិជ្ជកម្មជាមួយនឹង Influencers ដើម្បីផ្សព្វផ្សាយផលិតផល និងលើកកម្ពស់ម៉ាកយីហោ។ យើងខ្ញំុយល់ច្បាស់ពីសារៈសំខាន់នៃឯកជនភាពរបស់លោកអ្នក និងប្តេជ្ញាក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ គោលការណ៍ឯកជនភាពនេះពន្យល់ពីរបៀបដែលសេវាកម្ម Influence Booking ប្រមូលទិន្នន័យ ប្រើប្រាស់ និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ដើម្បីប្រើប្រាស់សេវាកម្មនេះ លោកអ្នកត្រូវយល់ព្រមនឹងលក្ខខណ្ឌដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ។

2. ព័ត៌មានដែលពួកយើងនឹងប្រមូល

សេវាកម្ម Influence Booking នឹងធ្វើការប្រមូលទិន្នន័យព័ត៍មានផ្សេងៗដើម្បីផ្តល់នូវសេវាកម្មដែលល្អមួយជូនដល់អតិថិជន។ ព័ត៍មានដែលពួកយើងនឹងប្រមូលរួមមាន៖

  • ព័ត៍មានផ្ទាល់ខ្លួន៖ នៅពេលដែលលោកអ្នកធ្វើការចុះឈ្មោះ ឬប្រើប្រាស់សេវាកម្មរបស់យើង ពួកយើងនឹងធ្វើការប្រមូលទិន្នន័យព័ត៍មានដូចជា ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល ព័ត៌មានទំនាក់ទំនង និងអត្តសញ្ញាណផ្សេងទៀតដែលចាំបាច់សម្រាប់ការទំនាក់ទំនង និងការគ្រប់គ្រងគណនីរបស់លោកអ្នក។
  • User-Generated Content (UGC)៖ ពួកយើងនឹងធ្វើការប្រមូលមាតិកា ខ្លឹមសារដែលលោកអ្នកបានដាក់ស្នើ ដូចជាសារ ការវាយតម្លៃ និងខ្លឹមសារផ្សេងទៀតដែលបានបង្កើតឡើងដោយការប្រើប្រាស់សេវាកម្មរបស់យើង។
  • ព័ត៍មានអំពីការប្រើប្រាស់៖ ពួកយើងនឹងប្រមូលព័ត៍មានអំពីរបៀបដែលលោកអ្នកបានធ្វើការប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់យើងរួមមានដូចជា អាសយដ្ឋាន IP ព័ត៌មានអំពីឧបករណ៍ដែលលោកអ្នកប្រើប្រាស់ ប្រភេទកម្មវិធីអ៊ីនធើណេត និងគំរូនៃការប្រើប្រាស់។
  • Cookies និងបច្ចេកវិទ្យាផ្សេងទៀត៖ សេវាកម្ម Influence Booking នឹងប្រើប្រាស់ cookies និងបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀត ដើម្បីបង្កើនបទពិសោធន៍របស់លោកអ្នក និងប្រមូលព័ត៌មានអំពីសកម្មភាពនៃការស្វែងរក និងការប្រើប្រាស់សេវាកម្មរបស់យើង។
  • ព័ត៌មានអំពីការទូទាត់៖ ប្រសិនបើលោកអ្នកចូលរួមក្នុងការទូទាត់ផ្នែកហិរញ្ញវត្ថុជាមួយនឹងសេវាកម្ម Influence Booking ពួកយើងនឹងធ្វើការប្រមូលទិន្នន័យអំពីការទូទាត់ប្រាក់ រួមទាំងព័ត៌មានលម្អិតអំពីប័ណ្ណឥណទាន ឬវិធីបង់ប្រាក់ផ្សេងទៀត។

3. របៀបដែលពួកយើងប្រើប្រាស់ព័ត៌មានរបស់លោកអ្នក

សេវាកម្ម Influence Booking ប្រើប្រាស់ព័ត៌មានដែលប្រមូលបានសម្រាប់គោលបំណងផ្សេងៗដូចជា៖

  • ការផ្តល់សេវាកម្ម៖ ពួកយើងប្រើប្រាស់ព័ត៌មានរបស់លោកអ្នកដើម្បីជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្សាយពាណិជ្ជកម្ម និង Influencers ដំណើរនៃការទូទាត់សាច់ប្រាក់ និងផ្តល់សេវាកម្មដែលលោកអ្នកស្នើសុំ។
  • ការប្រាស្រ័យទាក់ទង៖ ពួកយើងប្រើប្រាស់ព័ត៌មានទំនាក់ទំនងរបស់លោកអ្នក​ដើម្បីទំនាក់ទំនងជាមួយលោកអ្នកអំពីគណនី ប្រតិបត្តិការ និងបច្ចុប្បន្នភាពដែលទាក់ទងទៅនឹងវេទិការបស់លោកអ្នក។
  • ការកែលម្អសេវាកម្ម៖ ពួកយើងវិភាគទិន្នន័យការប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាកម្មរបស់យើង កែសម្រួលខ្លឹមសារទៅតាមចំណូលចិត្តរបស់លោកអ្នក និងកែលម្អបទពិសោធន៍អ្នកប្រើប្រាស់។
  • សុវត្ថិភាព៖ ព័ត៌មានរបស់លោកអ្នកត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពនៃសេវាកម្មរបស់យើង ការស្វែងរក និងការការពារសកម្មភាពក្លែងបន្លំ និងការពារប្រឆាំងនឹងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

4. ការចែករំលែកព័ត៌មានរបស់លោកអ្នក

សេវាកម្ម Influence Booking នឹងចែករំលែកព័ត៌មានរបស់អ្នកក្នុងកាលៈទេសៈខាងក្រោម៖

  • ជាមួយអ្នកផ្សាយពាណិជ្ជកម្ម និង Influencers៖ ដើម្បីជួយសម្រួលដល់ការសហការ និងការភ្ជាប់ទំនាក់ទំនង ពួកយើងនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកផ្សាយពាណិជ្ជកម្ម និង Influencers តាមការចាំបាច់សម្រាប់ការអនុវត្តយុទ្ធនាការ។
  • អ្នកផ្តល់សេវាកម្ម៖ ពួកយើងនឹង ចែករំលែកព័ត៌មានរបស់លោកអ្នកជាមួយអ្នកផ្តល់សេវាកម្មភាគីទីបីដែលជួយក្នុងការផ្តល់សេវាកម្ម រួមទាំងដំណើរការទូទាត់ ការវិភាគ និងជំនួយបច្ចេកទេសផ្សេងៗ។
  • ការអនុលោមតាមច្បាប់៖ ពួកយើងនឹងបង្ហាញព័ត៌មានរបស់លោកអ្នកដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ ដែលឆ្លើយតបទៅនឹងសំណើពីភ្នាក់ងារអនុវត្តច្បាប់ ឬការពារសិទ្ធិ ឯកជនភាព សុវត្ថិភាព ឬទ្រព្យសម្បត្តិ។

5. ជម្រើសរបស់លោកអ្នក

អ្នកមានសិទ្ធិក្នុងការគ្រប់គ្រងលើព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនៅលើសេវាកម្ម Influence Booking៖

  • ព័ត៌មានគណនី៖ អ្នកអាចចូលប្រើប្រាស់ និងធ្វើបច្ចុប្បន្នភាព នៃព័ត៌មានរបស់គណនីរតាមរយៈការកំណត់ទម្រង់គណនីរបស់លោកអ្នក។
  • ចំណូលចិត្តនៃការទំនាក់ទំនង៖ អ្នកអាចគ្រប់គ្រងចំណូលចិត្តក្នុងការទំនាក់ទំនងដោយកែតម្រូវការកំណត់ការជូនដំណឹង។
  • Cookies៖ អ្នកអាចគ្រប់គ្រងចំណូលចិត្ត Cookies តាមរយៈការកំណត់កម្មវិធីស្វែងរក។

6. ការគ្រប់គ្រង

សេវាកម្ម Influence Booking យកចិត្តទុកដាក់លើសុវត្ថិភាពទិន្នន័យរបស់លោកអ្នក។ ពួកយើងប្រើប្រាស់វិធានការសុវត្ថិភាពស្តង់ដារឧស្សាហកម្មដើម្បីការពារព័ត៌មានរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ មិនមានវិធីសាស្រ្តណាមួយនៃការបញ្ជូនព័ត៍មានតាមអ៊ីនធឺណិតណាដែលមានសុវត្ថិភាពទាំងស្រុងនោះទេ ហើយពួកយើងមិនអាចធានាសុវត្ថិភាពបានទាំងស្រុងនៃទិន្នន័យរបស់អ្នកបាននោះទេ។

7. ការផ្លាស់ប្តូរគោលការណ៍ឯកជនភាពនេះ

ពួកយើងនឹងធ្វើការផ្លាស់ប្តូរគោលការណ៍ឯកជនភាពនេះជាទៀងទាត់ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងការអនុវត្ត ឬសម្រាប់ហេតុផលផ្លូវច្បាប់ ឬបទប្បញ្ញត្តិណាមួយ។ ពួកយើងនឹងជូនដំណឹងដល់អ្នកអំពីបច្ចុប្បន្នភាពសំខាន់ៗតាមរយៈសេវាកម្មរបស់យើង ឬមធ្យោបាយផ្សេងទៀត។

8. ទំនាក់ទំនងមកកាន់ពួកយើង

ប្រសិនបើលោកអ្នកមានសំណួរ ចម្ងល់ ឬសំណើទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬគោលការណ៍ឯកជនភាពនេះ សូមទាក់ទងមកយើងខ្ញុំតាមព័ត៌មានលម្អិតទំនាក់ទំនងខាងក្រោម៖

  • លេខទូរស័ព្ទទំនាក់ទំនង៖ (+855) 6774 0000
  • អ៊ីម៉ែល៖ [email protected]
  • អាសយដ្ឋាន៖ ជាន់ទី 8 KVBC Business Center ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធាណិភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

សូមអរគុណសម្រាប់ការជ្រើសរើសសេវាកម្ម Influence Booking។ ពួកយើងប្តេជ្ញាក្នុងការការពារឯកជនភាពរបស់អ្នក និងផ្តល់នូសេវាកម្មដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តសម្រាប់តម្រូវការទីផ្សាររបស់លោកអ្នក។ ការជឿទុកចិត្តរបស់លោកអ្នកមានតម្លៃខ្ពស់ ហើយយើងប្តេជ្ញាធានានូវសុវត្ថិភាព និងការសម្ងាត់នៃទិន្នន័យរបស់លោកអ្នក។