អំពីពួកយើង

ប្រវត្តិរបស់យើង

Influence គឺជាភ្នាក់ងារផ្សព្វផ្សាយថ្មី ដែលមានឯកទេសក្នុងការផ្ដល់ជូននូវសេវាកម្មផ្សព្វផ្សាយទីផ្សារគ្រប់ប្រភេទ។

Influence ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២៣​ ដើម្បីជួយសម្របសម្រួលទៅដល់អាជីវកម្ម និងអង្គការឱ្យទទួលបានភាពជោគជ័យក្នុងពិភពឌីជីថល។

ដោយការយល់ឃើញថាគន្លឹះនៃភាពជោគជ័យស្ថិតនៅលើការនាំមុខនៃការប្រកួតប្រជែង នេះជាមូលហេតុដែលក្រុមហ៊ុនយើងខ្ញុំផ្តល់ជូននូវយុទ្ធសាស្រ្តទីផ្សារដ៏ទំនើប ដែលអាចជាដំណោះស្រាយក្នុងការរចនាប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញកំណើនអាជីវកម្មរបស់អតិថិជន។

ក្រុមហ៊ុនយើងខ្ញុំមានក្រុមអ្នកជំនាញ ដែលប្តេជ្ញាចិត្តក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជននិងបង្កើតជាយុទ្ធសាស្រ្តទីផ្សារ ដែលនឹងជំរុញឱ្យមានលទ្ធផលជាក់ស្តែង។

ក្រុមហ៊ុនយើងខ្ញុំមានជំនាញក្នុងការលើកកម្ពស់គុណភាពម៉ាកយីហោរបស់អ្នក និងកសាងមូលដ្ឋានអតិថិជន ដោយការបង្កើតអត្តសញ្ញាណក្រុមហ៊ុន ដែលមានឥទ្ធិពលក្នុងការអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល។

our-story.png
Our Story

Booking Platform

សេវាកម្ម Influence Booking ជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Influence Media។​ មុខងារថ្មីនេះគឺជាកន្លែងដែលផ្ដល់ជូននូវកិច្ចសហប្រតិបត្តិការរវាង

អ្នកផ្សព្វផ្សាយ និង Influencer ដែលមានបំណងក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគេ និងបង្កើនគុណភាពម៉ាកយីហោទៅតាមតម្រូវការ។ សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំធានាបាននូវតម្លាភាព ដោយការផ្ដល់ជូននូវ Influencer ល្បីៗពីគ្រប់ទីកន្លែងដែលជាអ្នកផ្សព្វផ្សាយមានការទទួលស្គាល់ពីសង្គម​។​ សេវាកម្មរបស់យើងផ្ដល់ជូនអតិថិជននិង Influencerស នូវកិច្ចសហ្រតិបត្តិការដែលស្របទៅតាមគោលដៅទីផ្សាររបស់អតិថិជន ដូចជាការផ្ដល់សេវាកម្មរៀបចំតម្រូវទៅតាមថវិកា យុទ្ធសាស្ត្រ គោលបំណង និងអត្តសញ្ញាណម៉ាកយីហោរបស់អតិថិជន។

ជ្រើសរើសសេវាកម្ម Influence​ Booking ដើម្បីស្វែងយល់បន្ថែមពីទីផ្សារស្វែងរក Influencer ប្រកបដោយប្រសិទ្ធភាព។

booking-flatform.png
Our Story

ដៃគូរបស់យើង

Boran-brand.png
CE-Express-comp-brand.png
Daka-brand.png
downtown-brand.png
hanwoo-brand.png
Innews-comp-brand.png
JMC-brand.png
keeway-brand.png
Levis-brand.png
Liberty-brand.png
Libertycarz-brand.png
online-brand.png
sez-brand.png
SuperiorHome-brand.png
Yole-comp-brand.png

ស្វែងយល់ពីរបៀបដែលយើងអាចជំរុញទីផ្សាររបស់អ្នក។

ការផ្សព្វផ្សាយអំពីម៉ាកយីហោ

នៅ Influence ពួកយើងលើកកម្ពស់ម៉ាកយីហោរបស់លោកអ្នក ទៅកាន់កម្រិតខ្ពស់ដ៏ល្អមួយ  ជាមួយនឹងសេវាកម្មម៉ាកយីហោបែប 360 ដឺក្រេ និងវេទិកាទីផ្សារបែប​ affiliate ដើម្បីបង្កើនសក្តានុពលម៉ាកយីហោរបស់លោកអ្នក ឪ្យដល់កម្រិតអតិបរមា។

ការផ្សព្វផ្សាយបែបឌីជីថល

ភាពឈានមុខ ការបង្កើនផ្នែកលក់ ការបង្កើនប្រាក់ចំណូល។ ទាំងអស់នេះគឺជាសមិទ្ធផលដែលលោកអ្នកអាចទទួលបានពីសេវាកម្មផ្សព្វផ្សាយបែបឌីជីថលរបស់ Influence ។

ផលិតកម្ម

ប្រែចក្ខុវិស័យរបស់អ្នកឲ្យក្លាយជាការពិតជាមួយនឹងសេវាកម្មផលិតកម្មយើងខ្ញុំប្រកបទៅដោយជំនាញ និងវិជ្ជាជីវៈ រួមមានវីដេអូសាជីវកម្ម គំនូរជីវចល និងអ្វីៗជាច្រើនផ្សេងទៀត!

ការស្វែងយល់និងវិភាគពីទីផ្សារ

ការផ្តល់ជូននូវទិន្នន័យជាក់ស្តែងគ្រប់ពេលវេលាទាក់ទងទៅនឹងអាជីវកម្មរបស់អ្នក ដើម្បីជួយឱ្យអាជីវកម្មរបស់អ្នកឈានមួយជំហានមុនដៃគូប្រកួតប្រជែងរបស់លោកអ្នក។

ការផ្សព្វផ្សាយកម្មវិធី (កម្មវិធីអនឡាញ និងកម្មវិធីក្រៅបណ្តាញ)

រៀបចំកម្មវិធីអោយកាន់តែអស្ចារ្យដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាចុងក្រោយបំផុត បង្កើតបាននូវបទពិសោធន៍ថ្មីទៅដល់អតិថិជនគ្រប់រូប។

ការអភិវឌ្ឍន៍គេហទំព័រ

ទោះជាគេហទំព័រព័ត៌មានបឋមក្ដី ឬវេទិកាគេហទំព័រពាណិជ្ជកម្មដែលស្មុគស្មាញក្ដី លោកអ្នកអាចទទួលបាននូវដំណោះស្រាយកម្មវិធីនិងគេហទំព័រដើម្បីបំពេញតម្រូវការរបស់លោកអ្នកជានិច្ច។

ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណ

ទាក់ទាញទៅដល់អតិថិជនតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណៈជាច្រើនប្រភេទ!

wave group
Our Story

ទទួលដើម្បីស្វែងយល់បន្ថែមពីប្រូម៉ូសិនរបស់វេទិកា Influence Booking